Skip to main content

ការតំរូវអោយពាក់ជាម៉ាសជាប្រចាំ គឺជារឿងល្អ ដើម្បីការពារយើងពីជំងីកូវីត និង​ ការពារការចំលងទៅអ្នកដ៏ទៃផង តែសំរាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ឬ ងាយឡើងមុន គឺ អាចនឹងពិបាកសំរាប់ពួកគាត់ ដូចនេះ ខ្ញុំនឹងលើកយកវិធីថែទាំស្បែកដែលមានបញ្ហាដូចជា ឡើងមុន ឬ រោល ដោយសារការពាក់ម៉ាសមកបកស្រាយ ។

  • Maskne = Mask + Acne

ជាមុន ដែលបណ្តាលមកពីពាក់ម៉ាស ដោយសារ ខ្លាញ់ បាក់តេរី ញើស Makeup កំដៅក្រោមម៉ាស ការកកិត និង រលាកនៃស្បែកជាមួយនឹងម៉ាស ។ ប៉ុន្តែវាខុសគ្នាជាមួយនឹងអាលែកស្សីនៃស្បែកជាមួយនឹងម៉ាស ព្រោះអ្នកខ្លះគឺគាត់មានស្បែកងាយប្រតិកម្មឬ ដោយសារម៉ាសនោះមានសារធាតុណាមួយដែលធ្វើអោយស្បែកអ្នកអាលែកស្ស៊ី។ តែត្រូវចាំថា អ្នកខ្លះក៏អាចមានទាំងពីរដូចគ្នា​ទាំង maskne និង អាលែកស្សី ចឹងការថែទាំ ក៏អាស្រ័យទៅតាមនឹងដែរ ។

ការថែទាំ :

  1. ការលាងសំអាត

ករណីអ្នកមានមុន
ជ្រើសរើសសាប៊ូដែលមានសារធាតុ Salicylic acid ( SA ) ព្រោះវាជួយសំអាតរន្ធរោម ការពារការស្ទះរន្ធរោម និង ព្យាបាលមុនបានផងដែរ។

សាប៊ូដែលមានសារធាតុ SA

ករណីអ្នកមាន បញ្ហាស្បែករោល ឬ អាលែកស្ស៊ី
ប្រើសាប៊ូដែល low pH ហើយ Gentle ដើម្បីការពារកុំអោយរនាំងការពារស្បែកខូចលើសដើម ។​

សាប៊ូដែល Gentle

ការលាងសំអាតអាច 1-2 ដងក្នុងមួយថ្ងៃ ព្រោះពេលព្រឹកបើមុខអត់ខ្លាញ់ទេ គឺគ្រាន់តែលាងដោយទឹកធម្មតាក៏បាន​។​ ហើយពេលល្ងាច គួរលាងសំងាតពីរតង់ដោយ Oil, Balm ឬ Michella Water ដើម្បីធានាថា លាងបានស្អាតល្អ ។

2. ក្រែមផ្តល់សំនើម

ក្នុងករណីអ្នកមានស្បែកខ្លាញ់ និង មុន គឺ ជ្រើសរើស ក្រែមផ្តល់សំនើមពពួក Oil Free និងមានសារធាតុដែលជួយគ្រប់គ្រងការផលិតខ្លាញ់នៃស្បែកដូចជា Niacinamide ,Hearth left, Green Tea, Hyaluronic Acid

បើស្បេករោល គឺ ប្រើសារធាតុដែលជួយបន្ថយសភាពរលាក រោល និង ជួយជួសជុលរនាំងការពារស្បែក ដូចជា Cica, Panthenol, Allantoin, Aloe Vera, Ceramide…….

3. ក្រែមការពារកំដៅថ្ងៃ

ប្រើក្រែមការពារកំដៅថ្ងៃដែលអ្នកតែងតែប្រើក៏បាន តែ ត្រូវលាបអោយបាន  20-30 នាទីមុនពេលពាក់ម៉ាស ឬ ប្រសិនបើប្រើក្រែមការពារកំដៅថ្ងៃអត់បានទេ គួរទិញម៉ាសដែលមានការការពារកំដៅថ្ងៃ ហើយពាក់វែនតា និង​មួករាល់ពេលចេញក្រៅ

4. មុន

ពេលថ្ងៃ គឺ គួរប្រើ Pimple Patch គឺ ល្អជាងពពួក Spot Treatment ព្រោះវាការពារមុនពីរបស់ខាងក្រៅពេលដែលយើងពាក់ម៉ាស ហើយវាអត់ធ្វើអោយក្តៅស្បែកនៅកន្លែងដែលហប់ក្នុងម៉ាស

ពេលយប់ ជាពេលដែលអាចប្រើសារធាតុសកម្មផ្សេងៗ សំរាប់ព្យាបាលមុនដូចជា BHA, Retinol ឬ ថ្នាំបន្តក់មុន ជាដើម តែមុខកំពុងរោល គឺ គួរផ្អាកសិន​គ្រាន់តែលាបថ្នាំបន្តក់មុនបានហើយ

5. ម៉ាស

ប្រសិនបើអ្នកធ្លាប់មានប្រវិត្ត មានបញ្ហា Maskne ឬ អាលែកស្សីជាមួយនឹង ម៉ាសចឹង អ្នកគួរ​

  • ប្រើម៉ាស ធ្វើពីសំលីកប្បាស 100% ឬ ធ្វើសាច់ក្រណាត់ សូត្រ ឬ សាទីន ព្រោះវាងាយដកដង្ហើម និង ការកកិតស្បែកកំរិតស្រាល
  • បោកម៉ាសជាប្រចាំ ( ដូររាលថ្ងៃ គឺរិតតែល្អ ) មានម៉ាសអោយច្រើន គឺ មួយថ្ងៃដូរមួយ
  • ពេលដែលបោក ប្រើសាប៊ូដែលអ្នកប្រាកដចិត្តថា គ្មានក្លិន គ្មានសារធាតុដែលធ្វើអោយស្បែកអ្នកអាលែកស្សីដូចជា សាប៊ូលាងមុខ សាប៊ូដុសខ្លួនកូនង៉ារ
  • ដោះម៉ាសប្រសិនបើអាច ដូចជា ពេលនៅម្នាក់ឯងក្នុង Office ឬ ពេលនៅសួនច្បារ ឬ ពេលជិះឡាន ឬ ពេលចូលបន្ទប់ទឹក
  • ចុងក្រោយប្រសិនបើអាច គួរកុំចេញក្រៅ

សំរាប់អ្នកខ្ជិលអាន គឺ អាចមើលវីដេអូបាន Click Here
អរគុណសំរាប់ការអានរបស់អ្នកទាំងអស់គ្នា ។ សំរាប់សំនួរបន្ថែម អាច Comment ខាងក្រោមបាន ។

Leave a Reply

error: Content is protected !!