Skip to main content

ប្រសិនបើអ្នកមានស្បែករឹងមាំពីកំណើត វាជាមហាសំណាងរបស់អ្នក ប៉ុន្តែសំរាប់អ្នកមានស្បែកងាយប្រតិកម្ម ឬ សំរាប់អ្នកដែលចង់សាកល្បងប្រើផលិតផលថ្មីអោយមានសុវត្ថិភាព អ្នកគប្បីធ្វើតេស្តអាលែកស្ស៊ីជាមុនសិន មុនពេលដាក់ផលិតផលនោះលើមុខអ្នក ។

ធ្វើតេស្តអាលែកស្ស៊ីរបៀបណា ( Patch Test ) ?

លាបផលិតផលថ្មីនោះនៅផ្នែកទាំង 3 នេះ រយៈពេល 3-5 ថ្ងៃ
=> ក្រោយត្រចៀក ឬ កញ្ជឹងក
=> កន្លាក់ដៃផ្នែកខាងក្នុង ឬ កំភួនដៃ
=> កន្លាក់ជើងផ្នែកខាងក្នុង ឬ ភ្លៅ
ចំណាំ : ការលាបនេះ គឺ ធ្វើតាមការណែនាំនៃផលិតផលថាប្រើរបៀបណា ?
សាប៊ូលាងមុខ   : គឺប្រើលាងតំបន់ 3 នេះរយៈពេល 3-5 ជាប់គ្នា ( ដូចលាងមុខចឹង )
ម៉ាសលាងចេញ : លាប ហើយ ទុកតាមរយៈពេលដែលគេប្រាប់ រួចលាងចេញ ធ្វើ 3-5 ថ្ងៃជាប់គ្នា
ប្រភេទទឹកបាញ់ : បាញ់លើស្បែក ធ្វើ 3-5 ថ្ងៃជាប់គ្នា

សញ្ញាដែលប្រាប់ថា អាលែកស្ស៊ី
=> រោល ឬ ក្រហម
=> រលាក ឬ រមាស់
=> កន្ទួល ឬ មុន

ចំណាំ : មានសារធាតុមួយចំនួនអាចធ្វើអោយស្បែកឡើងក្រហម ឬ រោលបាន ?
=> ពពួក Chemical Exfoliate : AHA, BHA, PHA
=> ពពួកធ្វើអោយស : Vitamin C, Niacinamide, Retinol ( កំហាប់ខ្ពស់ )
=> ផលិតផលព្យាបាលមុន : Benzoyl Peroxide, Adapalene, Vitamin A…..
ថ្វីត្បិតសារធាតុទាំងនេះអាចបង្ករជា ក្រហម រោល រលាក តែ អត់ធ្វើអោយឡើងកន្ទួលទេ
ដូចនេះ បើមានកន្ទួល ឬ ដុំពកដូចកន្ទាលត្រអាក គឺជាសញ្ញានៃការអាលែកស្ស៊ីស្បែក ។

អ្វីដែលអ្នកគួរៀនពីផលិតផលដែលធ្វើអោយអ្នកអាលែកស្ស៊ី ?
ក្នុងផលិតផលមួយមានសារធាតុផ្សំច្រើន ដែលក្នុងនេះ អាចមានសារធាតុមួយមុខ ឬ ច្រើនមុខដែលធ្វើអោយអ្នកអាលែកស្ស៊ី ចឹង អ្នកអាចឆែកសារធាតុមួយៗ ក្នុងផលិតផលផ្សេងទៀតដែលអ្នកប្រើអត់អី ឬ ផលិតផលផ្សេងទៀតដែលធ្វើអោយ អ្នកអាលែកស្ស៊ី នោះអ្នកអាចនឹងអាចដឹងថា អាចមកពីសារធាតុមួយណា ។

តេស្តលើស្បែកអត់អី តែតេស្តលើមុខស្រាប់តែឡើងអាលែកស្ស៊ី ?
ចំលើយ : អ្នកមានរនាំងការពារស្បែកខ្សោយ ឬ ត្រូវបានបំផ្លាញ
ផលិតផលលាប គឺ ជាល្បាយនៃសារធាតុជាច្រើនមុខបញ្ចូលគ្នា ដែលមានសារធាតុខ្លះ គឺ មិន ជ្រាបចូលទៅក្នុងស្បែកទេ គឺ អោយនៅតែផ្ទៃខាងលើប៉ុណ្ណោះ ( ដូចជា ពពួកបន្ថែមក្លិន សារធាតុធ្វើអោយផលិតផលទុកបានយូរជាដើម )ហើយស្បែកប្រៀបដូចជាសំណាញ់ ពេលដែលស្បែកអ្នកខូច ប្រៀបបាននឹងសំណាញ់ធ្លុះ ដែលធ្វើអោយសារធាតុក្នុងផលិតផលទាំងអស់អាចជ្រាបចូលជ្រៅក្នុងស្បែក និង នាំអោយអាលែកស្ស៊ីឡើងមក ។ ហើយប្រសិនបើអ្នកស្ថិតក្នុងបញ្ហានេះ គឺមានន័យថា បញ្ហានេះ មកពីស្បែករបស់អ្នក ដូចនេះ ផលិតផលនោះអាចនឹងលាបមិនអីពេលដែលរនាំងការពារស្បែកនៅលើផ្ទៃមុខរបស់អ្នកត្រលប់មកដូចដើម ដូចនេះ កុំទាន់បោះចោលផលិតផល គឺ អាចសាកល្បងប្រើម្តងទៀតនៅពេលដែលស្បែកអ្នករឹងមាំវិញ ( អាច 3-4 អាទិត្យក្រោយ ) ។

Leave a Reply

error: Content is protected !!